ព្រះត្រៃបិដក ភាគ ៨៤
សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៨] អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ លះកាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។
ID: 637652409677429173
ទៅកាន់ទំព័រ៖