ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​ព្យាបាទ​ដ៏​ស្រាលស្តើង ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ។បេ។ លះ​ព្យាបាទ​ដ៏​គ្រោតគ្រាត ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៩] សកទាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​មោហៈ ដែល​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​កាមរាគ​ដ៏​គ្រោតគ្រាត
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637652410209148341
ទៅកាន់ទំព័រ៖