ព្រះត្រៃបិដក ភាគ ៨៤
លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៣០] សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652410424147931
ទៅកាន់ទំព័រ៖