ព្រះត្រៃបិដក ភាគ ៨៤

 [២៣១] សកទាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត លះ​រាគៈ។បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​ព្យាបាទ​ដ៏​គ្រោតគ្រាត ហើយ​សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត លះ​រាគៈ។បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣២] អនា​គមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​អនាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​អនាគាមិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត លះ​រាគៈ។បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​ព្យាបាទ​ដ៏​ស្រាលស្តើង
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637652410743679948
ទៅកាន់ទំព័រ៖