ព្រះត្រៃបិដក ភាគ ៨៤
ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៣៣] សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652410978992205
ទៅកាន់ទំព័រ៖