ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៣៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះរាគៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។
[២៣៧] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត លះទោសៈ។បេ។ លះមោហៈ លះមានះ
ID: 637652411506179238
ទៅកាន់ទំព័រ៖