ព្រះត្រៃបិដក ភាគ ៨៤
លះទិដ្ឋិ លះវិចិកិច្ឆា លះថីនៈ លះឧទ្ធច្ចៈ លះអហិរិកៈ លះអនោត្តប្បៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះអនោត្តប្បៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។
[២៣៨] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត ចំរើនមគ្គ ដើម្បីលះរាគៈឬ។ អើ។ បើព្រះអរហន្ត ចំរើនមគ្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។
[២៣៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត ចំរើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។បេ។ ចំរើនសម្មប្បធាន ចំរើនឥទ្ធិបាទ ចំរើនឥន្រ្ទិយ ចំរើនពលៈ ចំរើនពោជ្ឈង្គឬ។ អើ។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។
ID: 637652411806491616
ទៅកាន់ទំព័រ៖