ព្រះត្រៃបិដក ភាគ ៨៤

 [២៤០] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ក្រែង​ព្រះអរហន្ត ចំរើន​មគ្គ ដើម្បី​លះ​ទោសៈ។បេ។ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចំរើន​ពោជ្ឈង្គ​ឬ។ អើ។ បើ​ព្រះអរហន្ត ចំរើន​ពោជ្ឈង្គ ដើម្បី​លះ​អនោត្តប្បៈ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។
 [២៤១] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ក្រែង​ព្រះអរហន្ត មាន​រាគៈ​ទៅ​ប្រាស​ហើយ មាន​ទោសៈ​ទៅ​ប្រាស​ហើយ មាន​មោហៈ​ទៅ​ប្រាស​ហើយ មាន​ករណីយកិច្ច​ធ្វើ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មានប្រយោជន៍​របស់​ខ្លួន​ដល់ហើយ​ដោយលំដាប់ មាន​ភព និង​សញ្ញោជនៈ​អស់រលីង​ហើយ មានចិត្ត​រួច​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ មាន​សន្ទះទ្វារ គឺ អវិជ្ជា​បើក​ហើយ មាន​គូទ​ម្លាយ​ហើយ មាន​សសរខឿន​ដក​ហើយ មិន​មាន​គន្លឹះទ្វារ ជា​ព្រះ​អរិយៈ មាន​ទង់​ដាក់ចុះ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មិន​ប្រកបដោយ​កិលេស មានជ័យ​ជំនះ​ឈ្នះ​ល្អ​ហើយ ព្រះអរហន្ត​នោះ បាន​កំណត់​ដឹង​នូវ​ទុក្ខសច្ច លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចំរើន​នូវ​មគ្គសច្ច ធម៌​ដែល​គួរ​ត្រាស់​ដឹង ព្រះអរហន្ត​នោះ បាន​ត្រាស់​ដឹង​ហើយ ធម៌​ដែល​គួរ​កំណត់​ដឹង ព្រះអរហន្ត​នោះ បាន​កំណត់​ដឹង​ហើយ
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637652412052429310
ទៅកាន់ទំព័រ៖