ព្រះត្រៃបិដក ភាគ ៨៤

ធម៌​ដែល​គួរ​លះ ព្រះអរហន្ត​នោះ​បាន​លះ​ហើយ ធម៌​ដែល​គួរ​ចំរើន ព្រះអរហន្ត​នោះ បាន​ចំរើន​ហើយ ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រះអរហន្ត​នោះ បាន​ធ្វើ​ជាក់ច្បាស់​ហើយ​ឬ។ អើ។ បើ​ព្រះអរហន្ត មាន​រាគៈ​ទៅ​ប្រាស​ហើយ មាន​ទោសៈ​ទៅ​ប្រាស​ហើយ។បេ។ ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រះអរហន្ត​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ដែរ។
 [២៤២] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ ព្រះអរហន្ត ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត ជា​អស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត ជាស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [២៤៣] ព្រះអរហន្ត ជាស​មយ​វិមុត្ត លះ​រាគៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត លះ​រាគៈ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637652412345085439
ទៅកាន់ទំព័រ៖