ព្រះត្រៃបិដក ភាគ ៨៤

សាបសូន្យ​ចាក​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត ជាស​មយ​វិមុត្ត លះ​ទោសៈ។ បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត ជា​អស​មយ​វិមុត្ត លះ​ទោសៈ។បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត ជា​អស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​រាគៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​រាគៈ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត ចំរើន​សតិ​ប្ប​ដ្ឋាន ដើម្បី​លះ​រាគៈ។បេ។ ចំ​រើ​នសម្ម​ប្ប​ធាន ចំរើន​ឥទ្ធិបាទ ចំរើន​ឥន្រ្ទិយ ចំរើន​ពលៈ ចំ​រើ​នពោ​ជ្ឈង្គៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637652412554304452
ទៅកាន់ទំព័រ៖