ព្រះត្រៃបិដក ភាគ ៨៤
ចំរើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្តជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តជាសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះទោសៈ។បេ។ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្តជាសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្តជាអសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្តជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៤៤] ព្រះអរហន្តជាសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាសហើយ មានមោហៈទៅប្រាសហើយ មានករណីយកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនដល់ហើយដោយលំដាប់ មានភព និងសញ្ញោជនៈអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានសន្ទះទ្វារ គឺអវិជ្ជាបើកហើយ មានគូទម្លាយហើយ មានសសរខឿនដកហើយ មិនមានគន្លឹះទ្វារ ជាព្រះអរិយៈ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ
ID: 637652412776491694
ទៅកាន់ទំព័រ៖