ព្រះត្រៃបិដក ភាគ ៨៤

មិន​ប្រកបដោយ​កិលេស មានជ័យ​ជំនះ​ឈ្នះ​ល្អ​ហើយ ព្រះអរហន្ត​នោះ បាន​កំណត់​ដឹង​នូវ​ទុក្ខសច្ច លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចំរើន​នូវ​មគ្គសច្ច ធម៌​ដែល​គួរ​ត្រាស់​ដឹង ព្រះអរហន្ត​នោះ បាន​ត្រាស់​ដឹង​ហើយ ធម៌​ដែល​គួរ​កំណត់​ដឹង ព្រះអរហន្ត​នោះ បាន​កំណត់​ដឹង​ហើយ ធម៌​ដែល​គួរ​លះ ព្រះអរហន្ត​នោះ បាន​លះ​ហើយ ធម៌​ដែល​គួរ​ចំរើន ព្រះអរហន្ត​នោះ បាន​ចំរើន​ហើយ ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រះអរហន្ត​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រះអរហន្ត​ជាស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មាន​រាគៈ​ទៅ​ប្រាស​ហើយ មាន​ទោសៈ​ទៅ​ប្រាស​ហើយ។បេ។ ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រះអរហន្ត​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត សាបសូន្យ​ចាក​អរហត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤៥] ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត លះ​រាគៈ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត លះ​រាគៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត លះ​ទោសៈ។បេ។ លះ​អនោត្តប្បៈ
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637652413035397986
ទៅកាន់ទំព័រ៖