ព្រះត្រៃបិដក ភាគ ៨៤

ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចំ​រើ​នពោ​ជ្ឈង្គៈ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចំ​រើ​នពោ​ជ្ឈង្គៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​ទោសៈ។បេ។ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចំ​រើ​នពោ​ជ្ឈង្គៈ ហើយ​ព្រះអរហន្ត​ជា​អស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត​ជាស​មយ​វិមុត្ត ចំរើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចំ​រើ​នពោ​ជ្ឈង្គៈ ហើយ​ព្រះអរហន្ត​ជាស​មយ​វិមុត្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637652413241804199
ទៅកាន់ទំព័រ៖