ព្រះត្រៃបិដក ភាគ ៨៤
ព្រះអរហន្តជាអសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាសហើយ។បេ។ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហើយព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ ព្រះអរហន្តជាសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាសហើយ។បេ។ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហើយព្រះអរហន្តជាសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៤៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះសារីបុត្តត្ថេរ សាបសូន្យចាកអរហត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះមហាមោគ្គល្លានត្ថេរ ព្រះមហាកស្សបត្ថេរ ព្រះមហាកច្ចាយនត្ថេរ ព្រះមហាកោដ្ឋិកត្ថេរ ព្រះមហាបណ្ឋកត្ថេរ សាបសូន្យចាកអរហត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះសារីបុត្តត្ថេរ មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ បើព្រះសារីបុត្តត្ថេរ មិនសាបសូន្យចាកអរហត្តទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្តដូច្នេះទេ។ ព្រះមហាមោគ្គល្លានត្ថេរ … ព្រះមហាកស្សបត្ថេរ … ព្រះមហាកច្ចាយនត្ថេរ …
ID: 637652413485397911
ទៅកាន់ទំព័រ៖