ព្រះត្រៃបិដក ភាគ ៨៤

ព្រះ​មហា​កោ​ដ្ឋិ​កត្ថេ​រ … ព្រះ​មហា​បណ្ឋ​កត្ថេ​រ មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ បើ​ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រ …។បេ។ ព្រះ​មហា​បណ្ឋ​កត្ថេ​រ មិន​សាបសូន្យ​ចាក​អរហត្ត​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។
 [២៤៧] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ បាន​ត្រាស់​ថា
សេចក្តី​ប្រតិបត្តិ​ខ្ពស់ និង​ទាប ព្រះ​សមណៈ ប្រកាស​ហើយ (សត្វ​ទាំងឡាយ) មិនដល់​នូវ​ត្រើយ គឺ​ព្រះនិព្វាន ពីរ​ដង​ទេ ត្រើយ គឺ​ព្រះនិព្វាន​នេះ ពួក​សត្វ​មិនដែល​ពាល់ត្រូវ​អស់​វារៈ​ម្តង​ឡើយ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ដូច្នេះ​ទេ។
 [២៤៨] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ធម្មជាត​តិចតួច ដែលគេ​គប្បី​កាត់ របស់​ព្រះអរហន្ត​ដែល​មាន​កិលេស​វដ្តៈ​កាត់​ហើយ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ធម្មជាត​តិចតួច​ដែលគេ​គប្បី​កាត់ របស់​ព្រះអរហន្ត ដែល​មាន​កិលេស​វដ្តៈ​កាត់​ហើយ មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ បាន​ត្រាស់​ថា
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637652413893367210
ទៅកាន់ទំព័រ៖