ព្រះត្រៃបិដក ភាគ ៨៤

កិច្ច​នៃ​បុគ្គល​ណា មិន​មាន (បុគ្គល​នោះ) មាន​តណ្ហា​ទៅ​ប្រាស​ហើយ មិន​មាន​សេចក្តី​ប្រកាន់​ទេ ធម្មជាត​តិចតួច ដែលគេ​គប្បី​កាត់ របស់​បុគ្គល​ដែល​មាន​កិលេស​វដ្តៈ​កាត់​ហើយ មិន​មាន​ឡើយ (ព្រោះ) បុគ្គល​នោះ បាន​ដក​ចោល​ហើយ នូវ​អន្លង់ និង​អន្ទាក់ គឺ​កិលេស

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ធម្មជាត​តិចតួច​ដែលគេ​គប្បី​កាត់ របស់​ព្រះអរហន្ត​ដែល​មាន​កិលេស​វដ្តៈ​កាត់​ហើយ មាន​ដូច្នេះ​ទេ។
 [២៤៩] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ការ​ចំរើន​មគ្គ ដែល​បុគ្គល​បាន​ចំរើន​រួចហើយ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ការ​ចំរើន​មគ្គ ដែល​បុគ្គល​បាន​ចំរើន​រួចហើយ មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ បាន​ត្រាស់​ថា
ភិក្ខុ​អ្នកមាន​ចិត្ត​រួច​ស្រឡះ អ្នកមាន​ចិត្តស្ងប់​រម្ងាប់​នោះ រមែង​មិន​មានការ​ចំរើន​មគ្គ ដែល​បាន​ចំរើន​រួចហើយ​ទេ ទាំង​កិច្ច​ដែល​គួរ​ធ្វើ ក៏​មិន​មាន​ឡើយ ថ្មតាន់​មួយដុំ រមែង​មិន​កម្រើក​ញាប់ញ័រ​ដោយ​ខ្យល់ យ៉ាងណា រូប រស សំឡេង ក្លិន ផស្សៈ​ទាំងអស់ ទាំង​ពួក​ធម៌​ដែល​គួរ​ប្រាថ្នា
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637652414207272877
ទៅកាន់ទំព័រ៖