ព្រះត្រៃបិដក ភាគ ៨៤

និង​មិន​គួរ​ប្រាថ្នា ក៏​រមែង​មិន​ញុំាង​ចិត្ត​ដែល​រួច​ស្រឡះ ជា​ចិត្តនឹង​ធឹង របស់​តា​ទិ​បុគ្គល ឲ្យ​ញាប់ញ័រ យ៉ាងនោះ​ដែរ ម្យ៉ាងទៀត (តា​ទិ​បុគ្គល​នោះ) ឃើ​ញរឿយៗ នូវ​ការ​សូន្យ​នៃ​ចិត្ត​នោះ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ការ​ចំរើន​មគ្គ ដែល​បុគ្គល​បាន​ចំរើន​ហើយ មាន​ដូច្នេះ​ទេ។
 [២៥០] អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាស​មយ​វិមុត្ត មានធម៌ ៥ នេះ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ ធម៌ ៥ នោះ ដូចម្តេច​ខ្លះ សេចក្តី​ត្រេកអរ​ក្នុង​ការងារ ១ សេចក្តី​ត្រេកអរ​ក្នុង​តិរច្ឆានកថា ១ សេចក្តី​ត្រេកអរ​ក្នុង​ការ​ដេកលក់ ១ សេច​ក្តី​តេ្រ​កអរ​ក្នុង​ពួក​បន ១ ភិក្ខុ​ជាស​មយ​វិមុត្ត មិន​ពិចារណា​នូវ​ចិត្ត​ដែល​រួច​ស្រឡះ​ហើយ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាស​មយ​វិមុត្ត មានធម៌​ទាំង ៥ នេះឯង ប្រព្រឹត្ត​ដើម្បី​សេចក្តី​សាបសូន្យ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ បើ​ដូច្នោះ ព្រះអរហន្ត​សាបសូន្យ​ចាក​អរហត្ត​ដែរ​ឬ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637652414489929223
ទៅកាន់ទំព័រ៖