ព្រះត្រៃបិដក ភាគ ៨៤
[២៥១] ព្រះអរហន្ត មានសេចក្តីតេ្រកអរក្នុងការងារដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងការងារឬ។ អើ។ ព្រះអរហន្ត មានរាគៈ កាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីតេ្រកអរក្នុងតិរច្ឆានកថា ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងការដេកលក់ ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងពួកបនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងពួកបនឬ។ អើ។ ព្រះអរហន្ត មានរាគៈ កាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលសាបសូន្យចាកអរហត្ត តើគ្របសង្កត់អ្វី ទើបបានសាបសូន្យ។ ព្រះអរហន្ត គ្របសង្កត់រាគៈ ទើបបានសាបសូន្យ។ បរិយុដ្ឋានក្កិលេស អាស្រ័យអ្វី ទើបកើតឡើងបាន។ អាស្រ័យនូវអនុស័យ ទើបកើតឡើងបាន។ ព្រះអរហន្ត មានអនុស័យឬ។
ID: 637652414738054188
ទៅកាន់ទំព័រ៖