ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានអនុស័យឬ។ អើ។ ព្រះអរហន្ត មានកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ អវិជ្ជានុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត គ្របសង្កត់ទោសៈ ទើបបានសាបសូន្យឬ។បេ។ គ្របសង្កត់មោហៈ ទើបបានសាបសូន្យឬ។ បរិយុដ្ឋានក្កិលេស អាស្រ័យអ្វី ទើបកើតឡើងបាន។ អាស្រ័យអនុស័យ ទើបកើតឡើងបាន។ ព្រះអរហន្ត មានអនុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានអនុស័យឬ។ អើ។ ព្រះអរហន្ត មានកាមរាគានុស័យ។បេ។ អវិជ្ជានុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៣] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ កាលព្រះអរហន្ត សាបសូន្យចាកអរហត្ត តើអ្វីដល់នូវការដុះដាលឡើង។ រាគៈ ដល់នូវការដុះដាលឡើង។ សក្កាយទិដ្ឋិ ដល់នូវការដុះដាលឡើងឬ។ វិចិកិច្ឆា ដល់នូវការដុះដាលឡើងឬ។ សីលព្វតបរាមាសៈ
ID: 637652414983991744
ទៅកាន់ទំព័រ៖