ព្រះត្រៃបិដក ភាគ ៨៤
ដល់នូវការដុះដាលឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទោសៈ ដល់នូវការដុះដាលឡើងឬ។បេ។ មោហៈ ដល់នូវការដុះដាលឡើងឬ។ សក្កាយទិដ្ឋិ ដល់នូវការដុះដាលឡើងឬ។ វិចិកិច្ឆា ដល់នូវការដុះដាលឡើងឬ។ សីលព្វតបរាមាសៈ ដល់នូវការដុះដាលឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៤] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សន្សំឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រាសចាកការសន្សំឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្តលះបង់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្តប្រកាន់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កកាយចេញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កៀរគរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កំចាត់ចេញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រមូលមកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្តមិនសន្សំ មិនប្រាសចាកការសន្សំ ឋិតនៅនឹង ព្រោះប្រាសចាកការសន្សំឬ។ អើ។ បើព្រះអរហន្តមិនសន្សំ មិនប្រាសចាកការសន្សំ ឋិតនៅនឹង ព្រោះ
ID: 637652415228991722
ទៅកាន់ទំព័រ៖