ព្រះត្រៃបិដក ភាគ ៨៤
ប្រាសចាកការសន្សំ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ ឋិតនៅនឹង ព្រោះលះបង់ឬ។ អើ។ បើព្រះអរហន្ត មិនលះបង់ មិនប្រកាន់ ឋិតនៅនឹង ព្រោះលះបង់ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនកកាយចេញ មិនកៀរគរ ឋិតនៅនឹង ព្រោះកកាយចេញឬ។ អើ។ បើព្រះអរហន្ត មិនកកាយចេញ មិនកៀរគរ ឋិតនៅនឹង ព្រោះកកាយចេញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក ឋិតនៅនឹង ព្រោះកំចាត់ចេញឬ។ អើ។ ព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក ឋិតនៅនឹង ព្រោះកំចាត់ចេញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។
ចប់ បរិហានិកថា។
ID: 637652415426491697
ទៅកាន់ទំព័រ៖