ព្រះត្រៃបិដក ភាគ ៨៤
[១៣] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស។បេ។
ID: 637652364037528282
ទៅកាន់ទំព័រ៖