ព្រះត្រៃបិដក ភាគ ៨៤

អើ។ បើ​ពួក​ទេវតា មិន​ល្ងង់ មិន​ខ្លៅ ចេះដឹង មិន​ប្រកបដោយ​ការ​ពោល​ដោយដៃ (ដូចជា​មនុស្សគ​ទេ) អាច​ដើម្បី​ដឹង​នូវ​សេចក្តី​នៃ​សុភាសិត និង​ទុព្ភាសិត។បេ។ ពួក​ទេវតា ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ។បេ។ ជា​សម្មាទិដ្ឋិ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ទេវលោក មិន​មាន ដូច្នេះ​ឡើយ។
 [២៥៦] ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក្នុង​ពួក​ទេវតា មាន​ឬ។ អើ។ បព្វជ្ជា ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល ការ​ទ្រទ្រង់​សំពត់​កាសាវៈ ការ​ទ្រទ្រង់​បាត្រ ក្នុង​ពួក​ទេវតា​នោះ មាន​ឬ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ គូ​នៃ​សាវ័ក កើត​ក្នុង​ពួក​ទេវតា មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥៧] បព្វជ្ជា ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ អើ។ បព្វជ្ជា មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ បព្វជ្ជា​មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បព្វជ្ជា មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637652416760401406
ទៅកាន់ទំព័រ៖