ព្រះត្រៃបិដក ភាគ ៨៤

បព្វជ្ជា មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល​ណា​បួស ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ របស់​បុគ្គល​នោះ មាន បុគ្គល​ណា មិន​បួស ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ របស់​បុគ្គល​នោះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥៨] ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល មិន​មាន ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ភាព​នៃ​បុគ្គល​មាន​ក្បាលត្រងោល មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល​ណា មាន​ក្បាលត្រងោល ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ ក៏មានដែរ បុគ្គល​ណា មិន​មាន​ក្បាលត្រងោល ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637652417016026322
ទៅកាន់ទំព័រ៖