ព្រះត្រៃបិដក ភាគ ៨៤
[២៥៩] ការទ្រទ្រង់នូវសំពត់កាសាវៈ ក្នុងពួកទេវតា មិនមានទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ការទ្រទ្រង់សំពត់កាសាវៈ មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ការទ្រទ្រង់សំពត់កាសាវៈ មិនមានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការទ្រទ្រង់សំពត់កាសាវៈ មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ការទ្រទ្រង់សំពត់កាសាវៈ មិនមានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចិរយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា ទ្រទ្រង់សំពត់កាសាវៈ ការប្រព្រឹត្តិព្រហ្មចរិយធម៌របស់បុគ្គលនោះ មាន បុគ្គលណា មិនទ្រទ្រង់សំពត់កាសាវៈ ការប្រព្រឹត្តិព្រហ្មចរិយធម៌របស់បុគ្គលនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦០] ការទ្រទ្រង់បាត្រ មិនមានក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតាឬ។ អើ។ ការទ្រទ្រង់បាត្រ មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ
ID: 637652417278682461
ទៅកាន់ទំព័រ៖