ព្រះត្រៃបិដក ភាគ ៨៤

ការ​ទ្រទ្រង់​បាត្រ មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ទ្រទ្រង់​បាត្រ មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ការ​ទ្រទ្រង់​បាត្រ មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល​ណា ទ្រទ្រង់​បាត្រ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ មាន បុគ្គល​ណា មិន​ទ្រទ្រង់​បាត្រ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦១] ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ពួក​ទេវតា​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាននៅ​ក្នុង​ទីនោះ​ដែរ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ព្រះមានព្រះភាគ ប្រសូត​ក្នុង​លុម្ពិនី​វ័ន
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637652417533057461
ទៅកាន់ទំព័រ៖