ព្រះត្រៃបិដក ភាគ ៨៤
(ព្រៃរាំង) ហើយត្រាស់ដឹងទៀបគល់ពោធិព្រឹក្ស ព្រះមានព្រះភាគ (អង្គនោះ) ទ្រង់ញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅក្នុងក្រុងពារាណសី ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះៗដែរ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងទីដទៃ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦២] ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ មិនកើតក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ មិនកើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ មិនកើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតក្នុងមជ្ឈិមជនបទ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានតែក្នុងទីនោះឯង ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងទីឯទៀត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652417776651217
ទៅកាន់ទំព័រ៖