ព្រះត្រៃបិដក ភាគ ៨៤
[២៦៣] គូនៃសាវ័ក មិនកើតក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មិនមានទេឬ។ អើ។ គូនៃសាវ័ក កើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ គូនៃសាវ័ក មិនកើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ គូនៃសាវ័ក កើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ គូនៃសាវ័ក មិនកើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ គូនៃសាវ័ក កើតក្នុងដែនមគធៈ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានតែក្នុងដែនមគធៈនោះឯង ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងទីឯទៀត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៤] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មានឬ។ អើ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងពួកទេវតាទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៥] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងពួកមនុស្សឬ។ អើ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងមនុស្សទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652418071651704
ទៅកាន់ទំព័រ៖