ព្រះត្រៃបិដក ភាគ ៨៤
[២៦៦] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងពួកទេវតាឬ។ អើ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងពួកទេវតា ឈ្មោះថា អសញ្ញសត្វដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៧] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងពួកមនុស្សឬ។ អើ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង ក្នុងបច្ចន្តិមជនបទ ដែលជាជនបទមិនមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាទេ តើមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៨] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មានឬ។ ប្រទេសដែលពួកទេវតាប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មាន ប្រទេសដែលពួកទេវតាមិនប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មានឬ។ ទេវតាជាន់អសញ្ញសត្វ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ ពួកទេវតាជាន់សញ្ញសត្វ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្នុងពួកទេវតា មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះឬ។ អើ។ ចុះមានក្នុងទីណា មិនមានក្នុងទីណា។ ទេវតាជាន់អសញ្ញសត្វ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ ទេវតាជាន់សញ្ញសត្វ
ID: 637652418343057445
ទៅកាន់ទំព័រ៖