ព្រះត្រៃបិដក ភាគ ៨៤
មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ ទេវតាជាន់អសញ្ញសត្វ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ទេវតាជាន់សញ្ញសត្វ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ទេវតាជាន់សញ្ញសត្វ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ទេវតាជាន់អសញ្ញសត្វ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៩] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកមនុស្ស មានឬ។ ប្រទេសដែលពួកមនុស្សប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មាន ប្រទេសដែលពួកមនុស្ស មិនប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មានឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មិនមានក្នុងបច្ចន្តិមជនបទ ដែលជាជនបទមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មួយទៀត ក្នុងមជ្ឈិមជនបទ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[២៧០] ក្នុងពួកមនុស្ស មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះឬ។ អើ។ ចុះមានក្នុងទីណា មិនមានក្នុងទីណា។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មិនមានក្នុងបច្ចន្តិមជនបទ ដែលជាជនបទមិនមានគតិរបស់ពួកភិក្ខុ ភិក្ខុនី
ID: 637652418601968060
ទៅកាន់ទំព័រ៖