ព្រះត្រៃបិដក ភាគ ៨៤
ឧបាសក ឧបាសិកា ក្នុងមជ្ឈិមជនបទ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មិនមានក្នុងបច្ចន្តិមជនបទ ដែលជាជនបទមិនមានគតិរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឬ។ អើ។ ក្នុងមជ្ឈិមជនបទ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ក្នុងមជ្ឈិមជនបទ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មានក្នុងបច្ចន្តិមជនបទ ដែលជាជនបទមិនមានគតិរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧១] ក្នុងពួកទេវតា មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងជម្ពូទ្វីប គ្របសង្កត់នូវពួកមនុស្សនៅក្នុងឧត្តរកុរុទ្វីបផង នូវពួកទេវតាជាន់តាវត្តឹង្សផងដោយហេតុ ៣ យ៉ាង។ ហេតុទាំង ៣ នោះ តើដូចម្តេច។ ក្នុងជម្ពូទ្វីបនេះ ពួកមនុស្សជាអ្នកក្លៀវក្លា ១ មានសតិ ១ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ១ ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ បើដូច្នោះ ក្នុងពួកទេវតា មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ទេឬ។ ព្រះមានព្រះភាគទ្រង់ត្រាស់ក្នុងក្រុងសាវត្ថីថា
ID: 637652418828213687
ទៅកាន់ទំព័រ៖