ព្រះត្រៃបិដក ភាគ ៨៤
            
        
        
            
            
                
                 [២៧២] អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ សោតាបន្នបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងមនុស្សលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ សកទាគាមិបុគ្គល ជាបុគ្គលបរិនិព្វានក្នុងលោកនេះ មានមគ្គចំរើនហើយ ក្នុងលោកនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល មានមគ្គចំរើនហើយក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អើ។ អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងជាន់សុទ្ធាវាសនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល ជាបុគ្គលបរិនិព្វានក្នុងលោកនេះ មានមគ្គចំរើនហើយក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អើ។ អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងជាន់សុទ្ធាវាសនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
            
            
         
        
            
                ID: 637652419460401178 
                
            
            
                ទៅកាន់ទំព័រ៖