ព្រះត្រៃបិដក ភាគ ៨៤
            
        
        
            
            
                
                បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ចំរើនមគ្គផង លះកិលេសផង ដំណាលគ្នាឬ។ អើ។ បុគ្គលសម្រេចដោយការលះ ក្នុងលោកនេះ ចំរើនមគ្គផង លះកិលេសផង ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [២៧៥] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ កើតឡើងក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ ព្រះអរហន្ត កើតទៀតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កើតទៀតឬ។ អើ។ ភពថ្មីនៃព្រះអរហន្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ភពថ្មីនៃព្រះអរហន្ត មានឬ។ អើ។ ព្រះអរហន្ត ទៅកាន់ភពដោយភព ទៅកាន់គតិដោយគតិ ទៅកាន់សំសារ ដោយសំសារ ទៅកាន់ឧបបត្តិ ដោយឧបបត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [២៧៦] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមានភារៈមិនទាន់ដាក់ចុះ ទៅកើតក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ អនាគាមិបុគ្គល ចំរើនមគ្គទៀត ដើម្បីដាក់ចុះនូវភារៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
            
            
         
        
            
                ID: 637652419950870011 
                
            
            
                ទៅកាន់ទំព័រ៖