ព្រះត្រៃបិដក ភាគ ៨៤
[២៧៧] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមានទុក្ខមិនទាន់កំណត់ដឹង មានកិលេសមិនទាន់លះ មាននិរោធមិនទាន់ធ្វើឲ្យជាក់ច្បាស់ មានអកុប្បធម៌មិនទាន់ចាក់ធ្លុះ រមែងកើតឡើងក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ អនាគាមិបុគ្គល ចំរើនមគ្គទៀត ដើម្បីចាក់ធ្លុះនូវអកុប្បធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៨] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមានភារៈមិនទាន់ដាក់ចុះ កើតឡើងក្នុងជាន់សុទ្ធាវាសនោះ តែមិនទាន់ចំរើនមគ្គទៀត ដើម្បីដាក់ចុះនូវភារៈទេឬ។ អើ។ ចុះអនាគាមិបុគ្គល មានភារៈមិនទាន់ដាក់ចុះ តើបរិនិព្វានក្នុងជាន់សុទ្ធាវាសនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមានទុក្ខមិនទាន់កំណត់ដឹង មានកិលេសមិនទាន់លះ មាននិរោធមិនទាន់ធ្វើឲ្យជាក់ច្បាស់ មានអកុប្បធម៌មិនទាន់ចាក់ធ្លុះ រមែងទៅកើតក្នុងជាន់សុទ្ធាវាសនោះ តែមិនបានចំរើនមគ្គទៀត ដើម្បីត្រាស់ដឹងនូវអកុប្បធម៌ឬ។ អើ។ ចុះអនាគាមិបុគ្គល មានអកុប្បធម៌មិនទាន់ត្រាស់ដឹង តើបរិនិព្វានក្នុងជាន់សុទ្ធាវាសនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652420189307491
ទៅកាន់ទំព័រ៖