ព្រះត្រៃបិដក ភាគ ៨៤
ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល ចំណែកមួយ មិនប្រកបដោយអរិយកន្តសីល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវសមុទយសច្ច។ លះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ទាំងលះពួកកិលេស ដែលជាចំណែកមួយ តាំងនៅជាមួយនឹងសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ។បេ។ បុគ្គលប្រកបដោយអរិយកន្តសីល ចំណែកមួយ បុគ្គលមិនប្រកបដោយអរិយកន្តសីល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវនិរោធសច្ច។ លះវិចិកិច្ឆា និងសីលព្វតបរាមាសៈ ទាំងលះកិលេស ដែលជាចំណែកមួយ តាំងនៅជាមួយនឹងវិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ។បេ។ បុគ្គល ប្រកបដោយអរិយកន្តសីល ចំណែកមួយ បុគ្គល
ID: 637652420695245133
ទៅកាន់ទំព័រ៖