ព្រះត្រៃបិដក ភាគ ៨៤
មិនប្រកបដោយអរិយកន្តសីល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវមគ្គសច្ច។ លះសីលព្វតបរាមាសៈ ទាំងលះពួកកិលេស ដែលតាំងនៅជាមួយនឹងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវសោតាបត្តិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ដែលប្រកបដោយអរិយកន្តសីល ចំណែកមួយ បុគ្គលមិនប្រកបដោយអរិយកន្តសីល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨០] បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល តើលះអ្វីដោយការឃើញនូវទុក្ខសច្ច។ លះកាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏គ្រោតគ្រាត ទាំងលះពួកកិលេស ដែលជាចំណែកមួយតាំងនៅជាមួយនឹងកាមរាគ និងព្យបាទនោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែនជាសកទាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវ
ID: 637652420940869975
ទៅកាន់ទំព័រ៖