ព្រះត្រៃបិដក ភាគ ៨៤

សកទាគាមិផល បាន​ចំពោះ បាន​ត្រាស់​ដឹង បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ ដែល​មិន​ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​សមុទយសច្ច។ លះ​កាមរាគ​ដ៏​គ្រោតគ្រាត លះ​ព្យាបាទ​ដ៏​គ្រោតគ្រាត ទាំង​លះ​ពួក​កិលេស​ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​កាមរាគ និង​ព្យាបាទ​នោះ។ សកទាគាមិ​បុគ្គល ចំណែក​មួយ មិនមែន​សកទាគាមិ​បុគ្គល ចំណែក​មួយ បុគ្គល​ដល់​នូវ​សកទាគាមិផល បាន​ចំពោះ បាន​ត្រាស់​ដឹង បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ ដែល​មិន​ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​និរោធ​សច្ច។ លះ​ព្យាបាទ​ដ៏​គ្រោតគ្រាត ទាំង​លះ​ពួក​កិលេស​ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​ព្យាបាទ​នោះ។ សកទាគាមិ​បុគ្គល ចំណែក​មួយ មិនមែន​សកទាគាមិ​បុគ្គល ចំណែក​មួយ បុគ្គល បាន​ដល់​នូវ​សកទាគាមិផល បាន​ចំពោះ បាន​ត្រាស់​ដឹង បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ មិន​ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ​ឬ។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637652421140713704
ទៅកាន់ទំព័រ៖