ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវមគ្គសច្ច។ លះព្យាបាទដ៏គ្រោតគ្រាត ទាំងលះពួកកិលេសដែលតាំងនៅជាមួយនឹងព្យាបាទនោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែនសកទាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវសកទាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល តើលះអ្វីដោយការឃើញនូវទុក្ខសច្ច។ លះកាមរាគដ៏ស្រាលស្តើង លះព្យាបាទដ៏ស្រាលស្តើង ទាំងលះពួកកិលេសដែលជាចំណែកមួយតាំងនៅជាមួយនឹងកាមរាគ និងព្យាបាទនោះ។ អនាគាមិបុគ្គល ចំណែកមួយ មិនមែនអនាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវអនាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ អន្តរាបរិនិព្វាយិបុគ្គល ឧបហច្ចបរិនិព្វាយិបុគ្គល
ID: 637652421396807430
ទៅកាន់ទំព័រ៖