ព្រះត្រៃបិដក ភាគ ៨៤

អសង្ខា​របរិ​និ​ព្វា​យិ​បុគ្គល សស​ង្ខា​របរិ​និ​ព្វា​យិ​បុគ្គល ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ ដែល​មិនមែន​ជា​ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​សមុទយសច្ច។ លះ​កាមរាគ​ដ៏​ស្រាលស្តើង លះ​ព្យាបាទ​ដ៏​ស្រាលស្តើង ទាំង​លះ​ពួក​កិលេស ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​កាមរាគ និង​ព្យាបាទ​នោះ។ អនាគាមិ​បុគ្គល ចំណែក​មួយ មិនមែន​អនាគាមិ​បុគ្គល ចំណែក​មួយ។បេ។ ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ មិន​មែន​ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​និរោធ​សច្ច។ លះ​ព្យាបាទ​ដ៏​ស្រាលស្តើង ទាំង​លះ​ពួក​កិលេស​ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​ព្យាបាទ​នោះ។ អនាគាមិ​បុគ្គល ចំណែក​មួយ មិនមែន​អនាគាមិ​បុគ្គល ចំណែក​មួយ។បេ។ អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ មិន​មែន​ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ចំណែក​មួយ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​មគ្គសច្ច។ លះ​ពួក​កិលេស ដែល​តាំងនៅ​ជាមួយនឹង​ព្យាបាទ​នោះ។ អនាគាមិ​បុគ្គល ចំណែក​មួយ មិនមែន​អនាគាមិ​បុគ្គល ចំណែក​មួយ បុគ្គល​បាន
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637652421607276185
ទៅកាន់ទំព័រ៖