ព្រះត្រៃបិដក ភាគ ៨៤
ដល់នូវអនាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ អន្តរាបរិនិព្វាយិបុគ្គល ឧបហច្ចបរិនិព្វាយិបុគ្គល អសង្ខារបរិនិព្វាយិបុគ្គល សសង្ខារបរិនិព្វាយិបុគ្គល ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែកមួយ មិនមែនឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត តើលះអ្វីដោយការឃើញនូវទុក្ខសច្ច។ លះរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលជាចំណែកមួយតាំងនៅជាមួយនឹងធម៌ទាំងនោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ បុគ្គលបានដល់នូវអរហត្ត បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ បុគ្គលមានរាគៈទៅប្រាស មានទោសៈទៅប្រាស មានមោហៈទៅប្រាស មានករណីយកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន ដល់ហើយដោយលំដាប់ មានភព និងសញ្ញោជនៈអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានសន្ទះទ្វារ គឺអវិជ្ជាបើកហើយ មានគូទម្លាយហើយ មានសសរខឿនដកឡើងហើយ
ID: 637652421846026244
ទៅកាន់ទំព័រ៖