ព្រះត្រៃបិដក ភាគ ៨៤
មិនធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវនិរោធសច្ច។ លះមានះ ឧទ្ធច្ចៈ និងអវិជ្ជា ទាំងលះពួកកិលេសដែលជាចំណែកមួយតាំងនៅជាមួយនឹងធម៌នោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ។បេ។ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវមគ្គសច្ច លះឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលតាំងនៅជាមួយនឹងធម៌នោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ បុគ្គលបានដល់នូវអរហត្ត បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ មិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ បុគ្គលមានរាគៈទៅប្រាស មានទោសៈទៅប្រាស មានមោហៈទៅប្រាស មានករណីយកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនដល់ហើយដោយលំដាប់ មានភព និងសញ្ញោជនៈ
ID: 637652422297120334
ទៅកាន់ទំព័រ៖