ព្រះត្រៃបិដក ភាគ ៨៤

អស់ហើយ មានចិត្ត​ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ មាន​សន្ទះទ្វារ គឺ​អវិជ្ជា​បើក​ហើយ មាន​គូទ​ម្លាយ​ហើយ មាន​សសរខឿន​ដក​ឡើង​ហើយ មិន​មាន​គន្លឹះទ្វារ ជា​ព្រះ​អរិយៈ មាន​ទង់​ដាក់ចុះ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មិន​ប្រកបដោយ​កិលេស មាន​ជំនះ​ឈ្នះហើយ​ដោយ​ប្រពៃ បុគ្គល​នោះ បាន​កំណត់​ដឹង​នូវ​ទុក្ខសច្ច លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចំរើន​នូវ​មគ្គសច្ច ធម្មជាត​ដែល​គួរ​ត្រាស់​ដឹង បុគ្គល​នោះ បាន​ត្រាស់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​កំណត់​ដឹង បុគ្គល​នោះ​កំណត់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​លះបង់ បុគ្គល​នោះ បាន​លះបង់​ហើយ ធម្មជាត​ដែល​គួរ​អប់រំ បុគ្គល​នោះ​បាន​អប់រំ​ហើយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៨៣] អ្នក​មិន​គួរ​ពោល​ថា បុគ្គល លះ​ពួក​កិលេស​ជា​ចំ​ណែ​កៗ ដូច្នេះ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637652422528057909
ទៅកាន់ទំព័រ៖