ព្រះត្រៃបិដក ភាគ ៨៤
អ្នកប្រាជ្ញ គប្បីកំចាត់បង់នូវមន្ទិលរបស់ខ្លួន បន្តិចម្តងៗ រាល់ៗ ខណៈ តាមលំដាប់ ដូចជាងមាស កាលដេញចោលនូវមន្ទិលនៃមាស ដូច្នោះដែរ។
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុគ្គលមិនគួរពោលថា បុគ្គលលះពួកកិលេស ជាចំណែកៗ ដូច្នេះឡើយ។
[២៨៤] បុគ្គលលះពួកកិលេស ជាចំណែកៗឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ធម៌ ៣ យ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ណាមួយ គឺសោតាបន្នបុគ្គលនោះ បានលះហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ ម៉្យាងទៀត សោតាបន្នបុគ្គល ផុតស្រឡះហើយ ចាកអបាយទាំង ៤ ហើយមិនគួរធ្វើនូវហេតុដ៏អាក្រក់ទាំង ៦ (គឺ អនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ)
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុគ្គលមិនគួរពោលថា បុគ្គលលះពួកកិលេសជាចំណែកៗ ដូច្នេះឡើយ។
[២៨៥] បុគ្គលលះពួកកិលេសជាចំណែកៗឬ។
ID: 637652422958838748
ទៅកាន់ទំព័រ៖