ព្រះត្រៃបិដក ភាគ ៨៤
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩១] បុថុជ្ជន សង្កត់សង្កិនកាមរាគ និងព្យាបាទ តែបុថុជ្ជននោះ មិនសង្កត់សង្កិនជ្រះស្រឡះ មិនសង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ មិនធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយសង្កត់សង្កិនទេឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល សង្កត់សង្កិនកាមរាគ និងព្យាបាទ តែបុគ្គលនោះ មិនសង្កត់សង្កិនជ្រះស្រឡះ មិនសង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ មិនធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយសង្កត់សង្កិនទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩២] បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ បុថុជ្ជន លះដោយមគ្គដូចម្តេច។ លះដោយរូបាវចរមគ្គ។ រូបាវចរមគ្គ ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំកពូនឡើង មិនមានអាសវៈ មិនមែនជាប្រយោជន៍ដល់សំយោជនៈ ជាធម៌ដែលគន្ថៈមិនគប្បីដោតក្រង ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈមិនស្ទាបអង្អែល មិនជាប្រយោជន៍ដល់ឧបាទាន
ID: 637652423994463785
ទៅកាន់ទំព័រ៖