ព្រះត្រៃបិដក ភាគ ៨៤

មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូបាវចរ​មគ្គ មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អើ។ បើ​រូបាវចរ​មគ្គ មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ មិនដល់​នូវ​ការ​អស់​ទៅ មិនដល់​នូវ​ការ​ត្រាស់​ដឹង មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មង ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ ដោយ​រូបាវចរ​មគ្គ ដូច្នេះ​ឡើយ។
 [២៩៣] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល រមែង​លះ​កាមរាគ និង​ព្យាបាទ​ដោយ​អនាគាមិមគ្គ មគ្គ​នោះ ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិន​មាន​អាសវៈ មិនជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ឬ។ អើ។ បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ ដោយ​រូបាវចរ​មគ្គ មគ្គ​នោះ ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិន​មាន​អាសវៈ មិនជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637652424231338721
ទៅកាន់ទំព័រ៖