ព្រះត្រៃបិដក ភាគ ៨៤
មិនប្រកបដោយសេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩៤] បុថុជ្ជន លះកាមរាគ និងព្យាបាទដោយរូបាវចរមគ្គ តែមគ្គនោះ មិនមែនជាគ្រឿងចេញចាកវដ្តៈ មិនដល់នូវការអស់ទៅ មិនដល់នូវការត្រាស់ដឹង មិនដល់នូវការមិនសន្សំកពូនឡើង ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយលះកាមរាគ និងព្យាបាទដោយអនាគាមិមគ្គ តែមគ្គនោះ មិនមែនជាគ្រឿងចេញចាកវដ្តៈ មិនដល់នូវការអស់ទៅ មិនដល់នូវការត្រាស់ដឹង មិនដល់នូវការមិនសន្សំកពូនឡើង ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩៥] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹងធម៌ឬ។ អើ។ បុថុជ្ជន តាំងនៅស៊ប់ក្នុងអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៩៦] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹងធម៌ឬ។ អើ។
ID: 637652424513526271
ទៅកាន់ទំព័រ៖