ព្រះត្រៃបិដក ភាគ ៨៤

បុថុជ្ជន អប់រំ​មគ្គ​ទាំង ៣ ដំណាលគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន អប់រំ​មគ្គ ទាំង ៣ ដំណាលគ្នា​ឬ។ អើ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​ទាំង ៣ ដំណាលគ្នា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​ទាំង ៣ ដំណាលគ្នា​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ ៣ វេទនា ៣ សញ្ញា ៣ ចេតនា ៣ ចិត្ត ៣ សទ្ធា ៣ វីរិយៈ ៣ សតិ ៣ សមាធិ ៣ បញ្ញា ៣ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៧] បុថុជ្ជន ប្រាសចាក​រាគៈ ក្នុង​កាម​ទាំងឡាយ តាំងនៅ​មាំ​ក្នុង​អនាគាមិផល ដំណាល​នឹង​ការ​ត្រាស់​ដឹង​ធម៌​ឬ។ អើ។ បុគ្គល​លះកិលេស​ដោយ​សោតាបត្តិ​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះកិលេស​ដោយ​សកទាគាមិមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ចុះ​លះ​ដោយ​មគ្គ​ណា។ លះ​ដោយ​អនាគាមិមគ្គ។ បុគ្គល​លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​ដោយ​អនាគាមិមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637652424744620071
ទៅកាន់ទំព័រ៖