ព្រះត្រៃបិដក ភាគ ៨៤

បុគ្គល​លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​ដោយ​អនាគាមិមគ្គ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​សំដែង​នូវ​សោតាបត្តិផល ព្រោះ​ការ​លះ​សំយោជនៈ​ទាំង ៣ យ៉ាង​ឬ។ អើ។ បើ​ព្រះមានព្រះភាគ ទ្រង់​សំដែង​នូវ​សោតាបត្តិផល ព្រោះ​ការ​លះ​សំយោជនៈ​ទាំង ៣ យ៉ាង ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ​ដោយ​អនាគាមិមគ្គ​ទេ។បេ។ បុគ្គល​លះ​កាមរាគ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អនាគាមិមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះ​កាមរាគ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អនាគាមិមគ្គ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​សំដែង​នូវ​សកទាគាមិផល ព្រោះ​ភាព​នៃ​កាមរាគ និង​ព្យាបាទ​ដ៏​ស្រាលស្តើង​ឬ។ អើ។ បើ​ព្រះមានព្រះភាគ ទ្រង់​សំដែង​នូវ​សកទាគាមិផល ព្រោះ​ភាព​នៃ​កាមរាគ និង​ព្យាបាទ​ដ៏​ស្រាលស្តើង ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះ​កាមរាគ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អនាគាមិមគ្គ ដូច្នេះ​ឡើយ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637652424947432546
ទៅកាន់ទំព័រ៖