ព្រះត្រៃបិដក ភាគ ៨៤

 [២៩៨] បុថុជ្ជន ប្រាសចាក​រាគៈ​ក្នុង​កាម​ទាំងឡាយ តាំងនៅ​ស៊ប់​ក្នុង​អនាគាមិផល ដំណាល​នឹង​ការ​ត្រាស់​ដឹង​ធម៌​ឬ។ អើ។ ជន​ណាមួយ ត្រាស់​ដឹង​ធម៌ ជន​ទាំងអស់​នោះ រមែង​តាំងនៅ​ស៊ប់​ក្នុង​អនាគាមិផល ដំណាល​នឹង​ការ​ត្រាស់​ដឹង​ធម៌​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៩៩] អ្នក​មិន​គួរ​ពោល​ថា បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ត្រាស់​ថា
ក្នុង​ចំណែក​ដែល​កន្លងទៅ​ហើយ ពួក​គ្រូ​ទាំង ៦ នោះ ជា​អ្នកមាន​យស មិន​មាន​ក្លិនឆ្អាប ជា​អ្នក​រួច​ស្រឡះ​ចាក​កាម​សំយោជនៈ ព្រោះ​ករុណា នឿយណាយ​នឹង​កាមរាគ ហើយ​ចូល​ទៅ​កើត​ក្នុង​ព្រហ្មលោក ពួក​សាវ័ក​របស់​គ្រូ​ទាំង ៦ នោះ មាន​ចំនួន​ច្រើន​រយ មិន​មាន​ក្លិនឆ្អាប ជា​អ្នក​រួច​ស្រឡះ​ចាក​កាម​សំយោជនៈ ព្រោះ​ករុណា នឿយណាយ​នឹង​កាមរាគ ហើយ​ចូល​ទៅ​កើត​ក្នុង​ព្រហ្មលោក

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ​បាន​ដែរ​ឬ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637652425231182468
ទៅកាន់ទំព័រ៖