ព្រះត្រៃបិដក ភាគ ៨៤
[៣១០] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ រូបជាអតីត មាន រូបជាអតីត មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[៣១១] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អើ។ រូបជាអនាគត មាន រូបជាអនាគត កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។
[៣១២] រូបជាអតីត មាន រូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្នរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់សេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652427186988030
ទៅកាន់ទំព័រ៖